loading

ព័ត៌មានលម្អិត

កម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២២ ថ្នាក់ចតុមុខ ក្រោមប្រធានបទ «ការលើកកម្ពស់ការសិក្សាដោយបង្កើតទម្លាប់អាន អនាម័យ និងបរិស្ថាន»

(ខេត្តក្រចេះ)៖ នៅរសៀលថ្ងៃអង្គារ ៦កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ អមដោយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតី ក្នុងកម្មវិធីអនុវត្តការងារសង្គមរបស់កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម ឆ្នាំ២០២២ ថ្នាក់ចតុមុខក្រុម១ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមប្រធានបទ «ការលើកកម្ពស់ការសិក្សាដោយបង្កើតទម្លាប់អាន អនាម័យ និងបរិស្ថាន» នៅសាលាបឋមសិក្សាកែឌឿកត្រពាំងឫស្សី ភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។
កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយ លោកអភិបាលរងស្រុកចិត្របុរី និងសហការី ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចនៃឃុំថ្មគ្រែ។

ក្នុងឱកាសនោះ កម្មសិក្សាការីបាននាំយកនូវសម្ភារសម្រាប់ជូនលោកគ្រូ អ្នកគ្រូ និងសម្ភារៈឧបត្ថម្ភជូនដល់កុមារតូចរួមមាន៖
១. ទូរដាក់សៀវភៅនៅក្នុងបណ្ណាល័យចំនួន៣
២. សៀវភៅអានពីថ្នាក់ទី១ ដល់ទី៦ និងសៀវភៅរឿងនិទានផ្សេងៗចំនួនជាង២០០ក្បាល
៣. តុ និងកៅអីសម្រាប់គ្រូចំនួន៣ឈុត និងសៀវភៅ ប៊ិក ខ្មៅដៃ សម្រាប់ទីចាត់ការ ២០ឈុត
៤. កាបូបសិក្សាដែលមានភ្ជាប់ជាមួយសៀវភៅសិក្សាចំនួន៥ក្បាល ប៊ិក ខ្មៅដៃ បន្ទាត់ ម៉ាស់ជាស្រេច ៤០កាបូប និងស្បែកជើងចំនួន៤០គូ
៥. ម៉ាសសម្រាប់ជូនប្រជាពលរដ្ឋចំនួន៥៦០នាក់
៦. អាល់កុល ៥កាន ម៉ាសចំនួន៦កេះ
៧. កញ្ចប់សម្រាប់ចាស់ជរា និងជនពិការមាន ទឹកត្រី ស្ករ អំបិល ត្រីខ ទឹកស៊ីអ៊ីវ មី ចំនួន២០កញ្ចប់។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម យក់ ប៊ុនណា ក៏បាននាំយកនូវឫស្សីទំពាំងផ្អែមចំនួន៤៣០ដើមនៃចំនួនសរុប១០០០០ដើមដែលជាការឧបត្ថម្ភគាំទ្រពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ទៅចែកជូនប្រជាពលរដ្ឋ ៤០០ខ្នងផ្ទះក្នុងភូមិថ្មគ្រែលើ ឃុំថ្មគ្រែ ស្រុកចិត្របុរី និង ដាំឫស្សីចំនួន៣០ដើម ក្នុងបរិវេណសាលាបឋមសិក្សានោះផងដែរ៕