loading

ព័ត៌មានលម្អិត

កម្មវិធីប្រកាសដំណើរការវគ្គសិក្សាបញ្ចប់នៃការបណ្តុះបណ្តាលកម្មវិធី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជំនាន់ទី៦

នៅសាលាភូមិន្ទរដ្ឋបាល នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីផ្តល់មតិស្វាគមន៍ និងប្រកាសដំណើការវគ្គសិក្សាបញ្ចប់ រយៈពេល ១សប្តាហ៍ ចុងក្រោយ នៃកម្មវិធីបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់សិក្ខាកាមជាន់ខ្ពស់ ជំនាន់ទី៦ ចំនួន ១៦៩នាក់ (ស្រី៣១នាក់) នៅសាលាភូមិន្ទរដ្ឋបាល។

វគ្គបណ្តុះបណ្តាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍នេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក ដោយមានសាលាភូមិន្ទរដ្ឋបាលជាសេនាធិការដើម្បីគាំទ្រ និងអភិវឌ្ឍសមត្ថភាពលើភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដល់មន្ត្រីជាន់ខ្ពស់កម្ពុជា។