(ខេត្តកំពង់ស្ពឺ)៖ នៅថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំគណៈគ្រប់គ្រង សាស្ត្រាចារ្យ មន្ត្រី សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ និងកម្មសិក្សាការីវគ្គវិក្រឹតការ ឆ្នាំ២០២២ នៃសាលាភូមិន្ទរដ្ឋបាលទាំងអស់ ចូលរួមកម្មវិធីបុណ្យវិសាខបូជា បុណ្យផ្កាមហាសាមគ្គី និងដាំកូនឈើប្រណិត នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលត្រូវបានផ្ដួចផ្ដើមឡើងដោយគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយធម្មកថិកនាទីស្វែងយល់ព្រះពុទ្ធសាសនា ក្រុមប្រឹក្សាភិបាល គណៈកម្មការនាយកប្រតិបត្តិ និងឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិតពុទ្ធសាសនូបត្ថម្ភក៍ ញ៉ឹក ប៊ុនថា ព្រមទាំងឥស្សរជន សប្បុរសជន ព្រះសង្ឃ ពុទ្ធបរិស័ទនៅរាជធានីភ្នំពេញ ខេត្ត ក្រុង។
កម្មវិធីនេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណងដូចខាងក្រោម៖
១/- រំលឹកដល់អភិលក្ខិតសម័យទាំង៣ របស់ព្រះសម្មាសម្ពុទ្ធ គឺប្រសូត្រ ត្រាស់ដឹង និងបរិនិព្វាន
២/- កសាងព្រះចូឡាមណីចេតិយតម្កល់ព្រះបរមសារីរិកធាតុដែលមានទំហំ ៦៣ម៉x៦៣ម៉ មាន៩ជាន់ កម្ពស់ ៦៣ម៉ែត្រ។
