loading

ព័ត៌មានលម្អិត

កម្មវិធីបាឋកថា ស្តីពី « យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីមធ្យម ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល ដោយ ឯកឧត្ដម អ៊ាង សុផល្លែត

ព្រឺកថ្ងៃព្រហស្បតិ៍ ១២រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីបាឋកថា ស្តីពី « យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ជូនកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ មន្រ្តីគ្រប់គ្រងរដ្ឋបាល និងមន្រ្តីមធ្យម ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល។

ក្នុងកម្មវិធីបាឋកថាដ៏មានសារៈសំខាន់ នាព្រឹកនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងគណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល និងឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ព្រមទាំងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីមធ្យម (ថ្នាក់គុណភាព) ដែលបានចូលរួមដោយផ្ទាល់ក្នុងសហសាល និងកម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីមធ្យម (ថ្នាក់នវានុវត្តន៍ ថ្នាក់គុណធម៌) ព្រមទាំងមន្រ្តីក្រមការ ដែលបានចូលរួមតាមប្រព័ន្ធអនឡាញ (Microsoft Teams) សរុបចំនួន ៣៩០អង្គ/នាក់។

គោលបំណងសំខាន់នៃការរៀបចំបាឋកថានាថ្ងៃនេះ គឺ៖ ទី១.ដើម្បីផ្តល់ឱកាសដល់កម្មសិក្សាការី បានជួបប្រាស្រ័យទាក់ទង និងទទួលការណែនាំដោយផ្ទាល់ពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអធិការកិច្ច
និងទី២. គឺជាឱកាសដ៏មានតម្លៃសម្រាប់កម្មសិក្សាការី ដើម្បីទទួលបាននូវការចែករំលែកនូវចំណេះដឹង បទពិសោធការងារដ៏សម្បូរបែប និងអាចផ្តល់នូវការចែករំលែកចំណេះដឹង និងបទពិសោធន៍ ពាក់ព័ន្ធនឹងចក្ខុវិស័យ, ទស្សនាទាន, ឧត្តមានុវត្តលើការដឹកនាំនិងការគ្រប់គ្រងលើវិស័យសាធារណៈ, ការលើកកម្ពស់គុណធម៌ជាមន្ត្រី, ភាពជាគំរូក្នុងការដឹកនាំនិងការបំពេញការងារ ការងារកែទម្រង់និងការអនុវត្តគោលនយោបាយទាំងឡាយរបស់ក្រសួង-ស្ថាប័ន ស្របតាមការតម្រង់ទិសនៃ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់ការទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។