loading

ព័ត៌មានលម្អិត

កម្មវិធីធម្មសាកច្ឆារ ដែលសម្តែងធម្មទេសនារួមគ្នារវាង ព្រះធម្មវិជ្ជាមុនីបាលោ ជួន កក្កដា និងព្រះឃោសាភិបាល យ៉ាន់ ឡែន ក្រោមប្រធានបទ «ការអប់រំសម្រាប់ជីវិតប្រចាំថ្ងៃ» គឺជាការអនុវត្តសកម្មភាពការងារសង្គម ក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល

(ស្រុកចិត្របុរី ខេត្តក្រចេះ)៖ នៅល្ងាចថ្ងៃសៅរ៍ ១កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២
ឯកឧត្តម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចិត្របុរី ខេត្តក្រចេះ ព្រមទាំងគណៈគ្រប់គ្រង និងមន្ត្រីរាជការនៃសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមកម្មវិធីធម្មសាកច្ឆារ ដែលសម្តែងធម្មទេសនារួមគ្នារវាង ព្រះធម្មវិជ្ជាមុនីបាលោ ជួន កក្កដា កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់ចេនឡា និងព្រះឃោសាភិបាល យ៉ាន់ ឡែន កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់នគរភ្នំ ក្រោមប្រធានបទ «ការអប់រំសម្រាប់ជីវិតប្រចាំថ្ងៃ» គឺជាការអនុវត្តសកម្មភាពការងារសង្គម ក្នុងគម្រោងអភិវឌ្ឍន៍សហគមន៍បៃតងរបស់សាលាភូមិន្ទរដ្ឋបាល ដែលសហការរៀបចំដោយ កម្មសិក្សាការីវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២២ ថ្នាក់ចេនឡា និង ថ្នាក់នគរភ្នំ នៃសាលាភូមិន្ទរដ្ឋបាល។

ក្នុងឱកាសនោះ កម្មសិក្សាការីទាំង២ថ្នាក់ បាននាំយក ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សា ប្រគេនព្រះសង្ឃ និងជូន លោកតា លោកយាយ សិស្សានុសិស្ស ប្រមាណ ៣៥៧នាក់ និងព្រះសង្ឃ ១៧អង្គ ស្ថិតនៅភូមិក្បាលជួរក្រោម ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ៕