(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីជជែកដេញដោល(Debate) សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនិងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ។
កម្មវិធីជជែកដេញដោលនេះត្រូវបានប្រកួតជជែកដេញដោលគ្នារវាងបីក្រុមគឺ៖
-ក្រុមទី១៖ ក្រុមទី១៣ ប្រកួតជាមួយ ក្រុមទី៦ ប្រធានបទ«អាស៊ានគួរប្រែក្លាយដូចសហភាពអឺរ៉ុប»
-ក្រុមទី២៖ ក្រុមទី១០ ប្រកួតជាមួយ ក្រុមទី២ ប្រធានបទ«ការចូលរួមសមាហរណកម្មតំបន់ ព្រំដែនរវាងប្រទេសជាសមាជិកលែងជារឿងសំខាន់ហើយ»
-ក្រុមទី៣៖ ក្រុមទី១៨ ប្រកួតជាមួយ ក្រុមទី១៤ ប្រធានបទ«ការលក់សរីរាង្គមនុស្សគួរតែត្រូវបានអនុញ្ញាតឱ្យស្របច្បាប់»៕