loading

ព័ត៌មានលម្អិត

កឋិនទានរបស់ក្រសួងមុខងារសាធារណៈ រួមនិងក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ ប្រមូលបច្ច័យបាន៤០០លានរៀល ដង្ហែទៅកាន់វត្ត១៧២ នៅទូទាំងខេត្តក្រចេះ

(ខេត្តក្រចេះ)៖ អង្គកឋិនទានមួយ ដែលជាការរួមសាមគ្គីគ្នា រវាង មន្ត្រីរាជការនៃ ក្រសួងមុខងារសាធារណៈ និងក្រុមការងារចុះជួយមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួម ពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយ ជាច្រើនទៀត បានរៀបចំប្រារព្វឡើង តាមពិធីព្រះពុទ្ធសាសនា នារសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល រាជធានីភ្នំពេញ និងនៅសាលាខេត្តក្រចេះ។
 
ពិធីដង្ហែអង្គកឋិនទាននេះ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែឆ្នាំដដែល ឆ្ពោះទៅកាន់វត្តទាំង ១៧២ នៅទូទាំងខេត្តក្រចេះ ដោយប្រមូលបច្ច័យបាន សរុបចំនួន ៤០០លានរៀល។ ក្រោយពិធីជួបជុំនៅសាលាខេត្តក្រចេះ និងការបែងចែកបច្ច័យ តាមចំនួនវត្តជូនទៅក្រុមការងារចុះជួយស្រុក ក្រុងទាំង៦ រួចមក អង្គកឋិនទាននេះ ក៏ត្រូវបានដង្ហែជានិមិត្តរូបទៅវេរប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តរដ្ឋបាលារាម ហៅវត្តប៉ាឆា ក្នុងក្រុងក្រចេះ យ៉ាងអធិកអធមក្រៃលែង។
 
ជារួម ពិធីកឋិនទានខាងលើបានរួមចំណែកថ្លៃថ្លា ដល់ការលើកតម្កើងព្រះពុទ្ធសាសនា ដើម្បីជាគុណប្រយោជន៍ ក្នុងការថែរក្សាសីលធម៌ប្រពៃរបស់សង្គមជាតិ ការកសាងសមិទ្ធផលក្នុងទីអាវាសវត្ត និងការឧទ្ទិសកុសល ដល់បុព្វការីជនទាំងឡាយ ដែលមានសគុណចំពោះគ្រួសារ និងសង្គមជាតិ។
 
អ្នកចូលរួមពិធីបុណ្យទាំងអស់សុទ្ធតែទទួលបាននូវអានិសង្ស
និងមនុញ្ញផលដែលកើតឡើងពីកឋិនទាននេះ ទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន។