(រាជធានីភ្នំពេញ)៖ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩៖៣០នាទីព្រឹក
ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយ លោក SONG Youngjun នាយករងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA)។
ជំនួបខាងលើនេះផ្តោតលើ កិច្ចសហប្រតិបត្តិការគម្រាងសម្រាប់គាំទ្រដល់ការជ្រើសរើស និងការបណ្តុះបណ្តាលអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ និងអនាគតមន្រ្តីរាជការកម្ពុជានៅសាលាភូមិន្ទរដ្ឋបាល ។
សូមគូសបញ្ជាក់ថា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េក៏ធ្លាប់បានផ្តល់ការគាំទ្រជាអ្នកជំនាញការកូរ៉េ និងការបណ្តុះបណ្តាលសមត្ថភាពដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលាភូមិន្ទរដ្ឋបាលផងដែរ៕