loading

ព័ត៌មានលម្អិត

ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល បានចូលរួមកិច្ចប្រជុំរបស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យសាធារណៈ (PSTI) ក្នុងក្របខណ្ឌប្រទេសសមាជិកអាស៊ាន

(ទីក្រុងហាណូយ)៖ កាលពីថ្ងៃទី ៦-៧ ខែកក្កដា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ ឯកឧត្តម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល បានចូលរួមកិច្ចប្រជុំរបស់វិទ្យាស្ថានបណ្តុះបណ្តាលវិស័យសាធារណៈ (PSTI) ក្នុងក្របខណ្ឌប្រទេសសមាជិកអាស៊ាន ដែលរៀបចំដោយបណ្ឌិត្យសភាជាតិនៃរដ្ឋបាលសាធារណៈរបស់ប្រទេសវៀតណាម (NAPA)។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការចែករំលែកបទពិសោធន៍នៃការបណ្តុះបណ្តាលក្នុងវិស័យសាធារណៈក្នុងចំណោមប្រទេសសមាជិក។