loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អមដោយ លោកស្រី Nimnuon Iv Ek តំណាងអង្គការ UNDP នៅកម្ពុជា

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល អមដោយ លោកស្រី Nimnuon Iv Ek តំណាងអង្គការ UNDP នៅកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី នវានុវត្តន៍ (TOT on Innovation) តាមរយៈអនឡាញ (Zoom) ដែលមានសិក្ខាកាមជាសាស្ត្រាចារ្យ របស់សាលាភូមិន្ទរដ្ឋបាល សរុបចំនួន ១២ រូប។

វគ្គបណ្តុះបណ្តាលនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ និងមានគោលបំណងសំខាន់ផ្តោតលើ៖
– បញ្ជ្រាបទស្សនទាន និងចំណេះដឹងស្តីពីនវានុវត្តន៍
– ពង្រឹងសមត្ថភាពគ្រូបង្គោលដើម្បីពង្រីកការបណ្តុះបណ្តាល
– កសាងឯកសារមេរៀន កម្មវិធី និងផែនការសម្រាប់ការបណ្តុះបណ្តាល៕