loading

ព័ត៌មានលម្អិត

ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាលដឹកនាំកិច្ចប្រជុំ ការពិនិត្យដំណើរការវគ្គបណ្ដុះបណ្ដាលបន្ត និងការត្រៀមរៀបចំជ្រើសរើសសិស្សមន្ត្រីក្រមការថ្មី

(រាជធានីភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា  ឆ្នាំ២០២២
ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំលើរបៀបវារៈដូចខាងក្រោម៖
១.ការពិនិត្យដំណើរការវគ្គបណ្ដុះបណ្ដាលបន្ត
២.ការត្រៀមរៀបចំជ្រើសរើសសិស្សមន្ត្រីក្រមការថ្មី
៣.ផ្សេងៗ
កិច្ចប្រជុំនេះត្រូវបានអញ្ចើញចូលរួមផ្ទាល់ពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង និងមន្ត្រីជំនាញ។