(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១០កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្តីពី “ក្នុងនាមជាមន្ត្រីសាធារណៈ តើត្រូវគិតពីសុខភាពពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដូចម្តេច?” ក្រោមកិច្ចសហការជាមួយអង្គការសហព័ន្ធស្ត្រីដើម្បីសន្តិភាពសកលលោក ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាគណៈគ្រប់គ្រង និងកម្មសិក្សាការីវគ្គវិក្រឹតការ ឆ្នាំ២០២៣។
សិក្ខាសាលានៅពេលនេះ ត្រូវបានរៀបចំឡើងផ្តោតលើគោលដៅដ៏សំខាន់ចំនួនពីរ៖
ទី១. សេចក្តីរាយការណ៍នូវអ្វីដែលបានឃើញតាមសកម្មភាពសង្គមក្នុងគម្រោងសុខភាព កន្លងមករបស់សាលាភូមិន្ទរដ្ឋបាលនៅក្នុងប្រទេសកម្ពុជា
ទី២. ការចែករំលែកទស្សនៈធ្វើឱ្យប្រសើរឡើងនូវកត្តាសុខភាព លើផ្នែកកង្វះជាតិអ៉ីយ៉ូត លើសឈាម និងជំងឺទឹកនោមផ្អែម៕