loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ថវិកាជូនដល់សាលាភូមិន្ទរដ្ឋបាល ក្នុងការដំឡើងឧបករណ៍បំប្លែងថាមពលអគ្គិសនី (សូឡា) នៅសាលាបឋមសិក្សាត្រពាំងទ្រាំង

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីប្រគល់ថវិកាជូនដល់សាលាភូមិន្ទរដ្ឋបាល ក្នុងការដំឡើងឧបករណ៍បំប្លែងថាមពលអគ្គិសនី (សូឡា) នៅសាលាបឋមសិក្សាត្រពាំងទ្រាំង ស្ថិតនៅភូមិត្រពាំងទ្រាំង ឃុំចង្រ្កង់ ស្រុកចិត្របុរី ខេត្តក្រចេះ និងប្រគល់លិខិតថ្លែងអំណរគុណជូនដល់កម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីមធ្យមឆ្នាំសិក្សា២០២៣ ថ្នាក់មុទិតា នៃសាលាភូមិន្ទរដ្ឋបាល៕