loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញចូលរួមព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដ “កម្មវិធីរត់ និងជិះកង់” នៅតំបន់អង្គរ ដែលនេះជាកម្មវិធីដើម្បីអបអរសាទរការឈានមកដល់ពឹ្រត្តិការណ៍អង្គរសង្ក្រាន្ដ

(ខេត្តសៀមរាប)៖ នៅព្រឹកថ្ងៃអាទិត្យ ៤រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងឯកឧត្តម លោកជំទាវ លោក លោកស្រី ព្រមទាំងគណៈគ្រប់គ្រង មន្ត្រីរាជការ និងសិស្សមន្រ្តី នៃសាលាភូមិន្ទរដ្ឋបាល សរុបចំនួន ៣៧នាក់ បានអញ្ជើញចូលរួមព្រឹត្ដិការណ៍អង្គរសង្រ្កាន្ដ “កម្មវិធីរត់ និងជិះកង់” នៅតំបន់អង្គរ ដែលនេះជាកម្មវិធីដើម្បីអបអរសាទរការឈានមកដល់ពឹ្រត្តិការណ៍អង្គរសង្ក្រាន្ដ និងការឈានមកដល់នៃព្រឹត្ដិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាជាម្ចាស់ផ្ទះ។