loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល អញ្ជើញជាអធិបតីក្នុងកម្មវិធីជជែកដេញដោលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលជាការប្រកួត លើកទី១ ជុំទី២

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជជែកដេញដោលសម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលជាការប្រកួត លើកទី១ ជុំទី២ ឆ្នាំ២០២៣។

ការប្រកួតនេះគឺមានពីរក្រុម៖
ក្រុមទី១៖ ក្រុមទី១២ (ក្រុមស្រប) ប្រកួតជាមួយក្រុមទី៩ (ក្រុមបដិសេធ) លើប្រធានបទ ស្ដីពី «ភាសាបារាំងនៅតែចាំបាច់សម្រាប់បណ្ដុះបណ្ដាលមន្ត្រីរាជការ»
ក្រុមទី២៖ ក្រុមទី១០ (ក្រុមស្រប) ប្រកួតជាមួយក្រុមទី១៥ (ក្រុមបដិសេធ) លើប្រធានបទ ស្ដីពី «សង្គ្រាមរុស្សី និងអ៊ុយក្រែនគួរដោះស្រាយតាមផ្លូវការទូតជាជាងការដាក់ទណ្ឌកម្ម»។