(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២២
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍអភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ (ម.អ.ដ.ន) លើរបៀបវារៈដូចខាងក្រោម៖
១.ការសម្រេចលើសមាសភាពក្រុមការងារទទួលបន្ទុក និងថវិកាគាំទ្រគម្រោង
២.វឌ្ឍនភាពនៃគម្រោង “ការរៀបចំប្រមូលចងក្រងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន”
៣.ផែនការរៀបចំវេទិកាចែករំលែកបទពិសោធន៍ និងចំណេះដឹងជាសាធារណៈក្នុងឆ្នាំ២០២២
៤.ផ្សេងៗ។
(ទីកន្លែង៖ សាលសហសិក្សាសាលាភូមិន្ទរដ្ឋបាល)