loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “Capacity Building for Civil Servants of the Royal School of Administration”

(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១

ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “Capacity Building for Civil Servants of the Royal School of Administration” ដែលត្រូវបានរៀបចំដោយ៖ សាលាភូមិន្ទរដ្ឋបាល។

វគ្គបណ្ដុះបណ្ដាលនេះត្រូវបានបង្កើតឡើងក្នុងគោរបំណង ចែករំលែក នូវបទពិសោធន៍ ចំណេះដឹង និងយុទ្ធសាស្ត្រ នៃការសិក្សាជូនដល់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលជាសិក្ខាកាមត្រៀមសិក្សាជាមួយនឹង វិទ្យាស្ថានជាតិ

អភិវឌ្ឍន៍ធនធានមនុស្ស National Human Resources Development Institute (NHI) របស់ប្រទេសកូរ៉េ ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី “Capacity Building for Civil Servants of the Royal School of Administration” នាពេលខាងមុខនេះ៕