loading

ព័ត៌មានលម្អិត

ឯកឧត្ដម យក់ ប៊ុនណា ដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យលើឯកសារសេចក្ដីព្រាងបឋមករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ របស់វិទ្យាល័យ ពេជ្រ ចិន្ដា មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកបាកាន

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០
ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា និងពិនិត្យ លើឯកសារសេចក្ដីព្រាងបឋមករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈ របស់ជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ចំណាត់ថ្នាក់លេខ១ ឆ្នាំ២០១៩ ដែលរួមមាន៖ វិទ្យាល័យ ពេជ្រ ចិន្ដា(ខេត្តបាត់ដំបង) មន្ទីរពេទ្យខេត្តកំពង់ចាម មន្ទីរពេទ្យខេត្តកោះកុង និងមន្ទីរពេទ្យបង្អែកបាកាន(ខេត្តពោធិ៍សាត់)។
ជាលទ្ធផល អង្គប្រជុំបានសម្រេចឱ្យក្រុមចងក្រងករណីសិក្សាទាំង៤ កែសម្រួលខ្លឹមសារមួយចំនួននៃសេចក្តីព្រាងករណីទាំងនេះ ព្រមទាំងសម្រចឱ្យរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ ដើម្បីត្រួតពិនិត្យលើសេចក្ដីព្រាងករណីសិក្សាលើកទី២ មុននឹងចុះទៅមូលដ្ឋាន ដើម្បីធ្វើការផ្ទៀងផ្ទាត់ទិន្នន័យ ដែលបានសរសេរក្នុងករណីសិក្សា ជាមួយអង្គភាពជ័យលាភីសាមី ក្នុងសប្ដាហ៍ទី៣ ឬ ទី៤ នៃខែសីហា។