loading

ព័ត៌មានលម្អិត

សិក្ខាសាលាការផ្សព្វផ្សាយវិធីសាស្ត្រ នៃការវាយតម្លៃទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០១៩

(រាជធានីភ្នំពេញ)៖ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១

ក្រោមអធិបតីភាព ឯកឧត្ដម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ដោយមានកិច្ចសហការពីក្រសួង ស្ថាប័ន ពាក់ព័ន្ធ សាលាភូមិន្ទរដ្ឋបាលបានរៀបចំ “សិក្ខាសាលាការផ្សព្វផ្សាយវិធីសាស្ត្រ នៃការវាយតម្លៃទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងករណីសិក្សា ស្ដីពី ការគ្រប់គ្រង និងការផ្ដល់សេវាសាធារណៈរបស់ជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលឆ្នាំ២០១៩» តាមប្រព័ន្ធអនឡាញជូនដល់គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

សិក្ខាសាលានេះត្រូវបានបង្កើតឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ លើការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល និងបញ្ជ្រាបការយល់ដឹងពីបទពិសោធន៍ជោគជ័យរបស់ជ័យលាភីលេខ១ អង្គភាពផ្ដល់សេវាសាធារណៈគំរូឆ្នាំ២០១៩ ដើម្បីយកទៅចូលរួមអភិវឌ្ឍន៍សាលារៀន និងមន្ទីពេទ្យនៅមូលដ្ឋាន។ ដើម្បីផ្ដល់កិត្តិយស និងចូលរួមក្នុងការលើកកម្ពស់ និងអភិវឌ្ឍន៍វិស័យអប់រំ និងវិស័យសុខាភិបាលផងដែរ៕