loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់​ ថ្នាក់គុណធម៌​ ឆ្នាំ​២០២៣​ ដែលបានឧបត្ថម្ភការដាំដេីមមៀន​ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលា

(រាជធានីភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍​ ១៤រោច ខែពិសាខ​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់​ ថ្នាក់គុណធម៌​ ឆ្នាំ​២០២៣​ ដែលបានឧបត្ថម្ភការដាំដេីមមៀន​ ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលាឱ្យកាន់តែមានសោភ័ណភាព និងភាពមនោរម្យសម្រាប់ការសិក្សា និងការបំពេញការងារ!
សូមជូនពរ កម្មសិក្សាការីទាំងអស់​ និងក្រុមគ្រួសារ ទទួលបាននូវភាពជោគជ័យគ្រប់ភារកិច្ច​ និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។