យោងលិខិតលេខ ១៥៣ ស.ភ.រ របស់សាលាភូមិន្ទរដ្ឋបាល សូមគោរពជូនគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងលិខិតលេខ ១៥៤ ស.ភ.រ របស់សាលាភូមិន្ទរដ្ឋបាល ជម្រាបជូនរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្ត្រីរាជការ ដែលត្រូវបានក្រសួង ស្ថាប័ន ថ្នាក់ជាតិ ឬរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុញ្ញាតអោយមកទទួលការបណ្តុះបណ្តាលបន្តក្នុងវគ្គវិក្រឹតការ ឆ្នាំ២០២៣ នៅសាលាភូមិន្ទរដ្ឋបាល មេត្តាជ្រាបថា បន្ទាប់ពីមន្ត្រីរាជការមានឈ្មោះត្រូវបានជ្រេីសរេីស និងអនុញ្ញាតពីប្រធានក្រសួងស្ថាប័ន ឬរដ្ឋបាលថ្នាក់ក្រោមជាតិរួច សូមទាញយកឯកសារព្រមទាំងបំពេញព័ត៌មានផ្ទាល់ខ្លួនតាមប្រព័ន្ធអនឡាញតាមរយ: QR Code ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹងខាងក្រោមជាចាំបាច់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។
សាលាភូមិន្ទរដ្ឋបាល សូមជូនដំណឹងដល់មន្ត្រីរាជការ ដែលត្រូវបានក្រសួង ស្ថាប័ន ថ្នាក់ជាតិ ឬរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អនុញ្ញាតអោយមកទទួលការបណ្តុះបណ្តាលបន្តក្នុងវគ្គវិក្រឹតការ ឆ្នាំ២០២៣
ថ្ងៃទី២២ ខែវិច្ឆិកា ២០២២