(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម១(វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល ដែលបាននាំយកថវិកាចំនួន ៦,៧១០,០០០រៀល(ប្រាំមួយលានប្រាំពីរសែននិងមួយម៉ឺនរៀលគត់) ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ-១៩។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២១ ក្រុម១(វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
