loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណចំពោះ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រុមទី៣(វេនព្រឹក) ដែលបាននាំយកនូវថវិកា ជូនដល់សាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុមទី៣(វេនព្រឹក) សរុបចំនួន ១៣៤អង្គ/នាក់ ដែលបាននាំយកនូវថវិកាចំនួន ៣,០០០,០០០៛(បីលានរៀលគត់) ជូនដល់សាលាភូមិន្ទរដ្ឋបាល ដើម្បីយកទៅឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ក្កទាំង១០ នៅក្នុងស្រុកពាមរក៍ ខេត្តព្រៃវែង និងជូនដល់រដ្ឋបាលស្រុកដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋខ្វះខាត ដែលទើបតែនឹងចេញពីមណ្ឌលចត្តាឡីស័ក្ក និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្ដាត់ការរីករាលដាលជំងឺកូវីដ-១៩។
សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២១ ក្រុមទី៣(វេនព្រឹក) ព្រមទាំងក្រុមគ្រួសារទាំងអស់ សូមទទួលបានជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះតែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។