loading

ព័ត៌មានលម្អិត

សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីជជែកដេញដោល(Debate) សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២
សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីជជែកដេញដោល(Debate) សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាព ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល។

សូមបញ្ជាក់ថា នេះជាកម្មវិធីជជែកដេញដោលដំបូងគេបង្អស់សម្រាប់សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១២ នៃសាលាភូមិន្ទរដ្ឋបាល ដែលត្រូវបានបង្កើតឡើងក្រោមការចង្អុលបង្ហាញរបស់គណៈគ្រប់គ្រងសាលា និងមានកិច្ចសហការរវាងនាយកដ្ឋានសា្រវជ្រាវនិងទំនាក់ទំនងអន្តរជាតិ និងនាយកដ្ឋានបណ្ដុះបណ្ដាលដំបូង នៃសាលាភូមិន្ទរដ្ឋបាល៕