(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល។
ពិធីនេះបានប្រព្រឹតុ្តទៅក្នុងមជ្ឈមណ្ឌលសន្និបាតកោះពេជ្រអគារ G, H, I ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ អន្តរជាតិ សមាជិករាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់មកពីក្រសួង-ស្ថាប័ន ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ក្រុមប្រឹក្សាសាលា គណ:គ្រប់គ្រងសាលា សាស្ត្រាចារ្យ សិក្ខាកាម កម្មសិក្សាការី និងសិស្សមន្ត្រី នៃវគ្គបណ្ដុះបណ្ដាល៖
- សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ជំនាន់ទី៣ និងជំនាន់ទី៤
- សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ នៃក្រសួងបរិស្ថាន ជំនាន់ទី៤
- សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលមន្ត្រីជាន់ខ្ពស់ នៃក្រសួងអប់រំយុវជន និងកីឡា ជំនាន់ទី១
-សិក្ខាកាមនៃវគ្គពង្រឹងសមត្ថភាពក្រុមការងារកែទម្រង់តាម ប្រព័ន្ធឌីជីថល - កម្មសិក្សាការីនៃវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការ ឆ្នាំ២០២២
- កម្មសិក្សាការីនៃវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ មន្ត្រីមធ្យម មន្ត្រីគ្រប់គ្រងរដ្ឋបាល និងមន្ត្រីក្រមការ ឆ្នាំ២០២៣
- សិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២
- សិស្សមន្ត្រីក្រមការ ជំនាន់ទី១០ នៃសាលាភូមិន្ទរដ្ឋបាល ដែលមានចំនួនសរុប ២៧៦៨អង្គ/នាក់។