loading

ព័ត៌មានលម្អិត

លោក មុំ សាវឿន មន្ត្រីគ្រប់គ្រងកម្មវិធីរបស់អង្គការ Konrad និងក្រុមការងារ បាននាំយកសៀវភៅចំនួន១០ក្បាល ប្រគល់ជូនសាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០

គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក មុំ សាវឿន មន្ត្រីគ្រប់គ្រងកម្មវិធីរបស់អង្គការ Konrad និងក្រុមការងារ ដែលបាននាំយកនូវសៀវភៅ CAMBODIA’S ASEM CHAIRMANSHIP 2020 Small Country with Big Task ចំនួន ៥ក្បាល និងសៀវភៅ Diplomatic Briefing (New Decade, Old Challenges?) ចំនួន ៥ក្បាល សរុបចំនួន ១០ក្បាល។ ក្នុងនោះ ឯកឧត្ដម សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ក៏បានជូនវត្ថុអនុស្សាវរីយ៍ដល់ លោក មុំ សាវឿន មន្ត្រីគ្រប់គ្រងកម្មវិធីរបស់អង្គការ Konrad និងក្រុមការងារផងដែរ។