loading

ព័ត៌មានលម្អិត

លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំសិក្ខាកាមជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៤

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ មន្ទីរពេទ្យកាល់ម៉ែត

លោកជំទាវ ឈី វិជ្ជរ៉ា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានអញ្ជើញដឹកនាំសិក្ខាកាមជាន់ខ្ពស់វគ្គភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី៤ ចំនួន ៩៤រូប ធ្វើការទស្សនកិច្ចសិក្សានៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងគោលបំណងរៀនសូត្រពីបទពិសោធន៍គន្លឹះនៃការអនុវត្តជាក់ស្ដែងរបស់មន្ទីរពេទ្យកាល់ម៉ែត និងបានសិក្សាស្វែងយល់ពីវឌ្ឍនភាព ការផ្ដល់សេវាសាធារណៈ ក៏ដូចជានវានុវត្តន៍នៅក្នុងអង្គភាព។

ក្នុងដំណើរទស្សនកិច្ចសិក្សានេះផងដែរ គណៈដឹកនាំ និងសិក្ខាកាមទាំងអស់ បានទទួលនូវការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ ឯកឧត្តមសាស្ត្រាចារ្យអគ្គនាយកមន្ទីរពេទ្យ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់មន្ទីរពេទ្យកាល់ម៉ែត និងការធ្វើបទបង្ហាញស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍របស់មន្ទីរពេទ្យកាល់ម៉ែត» ដោយ ឯកឧត្តមបណ្ឌិតសាស្ត្រាចារ្យអគ្គនាយករងមន្ទីរពេទ្យកាល់ម៉ែត និងជាចុងក្រោយដំណើរទស្សនកិច្ច៖

  • ផ្នែកមហារីក និងជំងឺឈាម
  • ផ្នែកប្រពោធនកម្មប្រព័ន្ធប្រសាទ (ICU)
  • ផ្នែករូបភាពវិជ្ជសាស្រ្ត និង
  • អគារតេជោអភិវឌ្ឍន៍ ក្នុងមន្ទីពេទ្យកាល់ម៉ែត។