ថ្ងៃទី១៧ ខែតុលា ២០២០
(រាជធានីភ្នំពេញ)៖ នារសៀលថ្ងៃសុក្រ ១៤រោច ខែអស្សុជ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្តម ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: និងជាប្រធានក្រុមការងារខេត្តក្រចេះ រួមជាមួយឯកឧត្តម លោកជំទាវជាសមាជិកព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងមុខងារសាធារណ:បានអញ្ជើញចូលរួមពិធីនមស្សការព្រះរតនត្រ័យ និងចម្រើនព្រះបរិត្តក្នុងពិធីបុណ្យកឋិនទានដង្ហែទៅកាន់វត្តទាំង១៧២ ក្នុងខេត្តក្រចេះ។