(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល បានរៀបចំកម្មវិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង សាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ជាមួយនឹង សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ ស្ដីពី «កិច្ចសហប្រតិបត្តិការលើវិស័យសិក្សាអប់រំ បណ្ដុះបណ្ដាល និងស្រាវជ្រាវ» ដែលមានគោលបំណងសំខាន់គឺ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការគាំទ្រ រវាងគ្នានិងគ្នា ពាក់ព័ន្ធនឹងការសិក្សាអប់រំ បណ្ដុះបណ្ដាល ស្រាវជ្រាវ ព្រមទាំងកម្មវិធីពាក់ព័ន្ធផ្សេងៗ និងការកសាងរដ្ឋបាលសាធារណៈឱ្យកាន់តែមានភាពឆ្លើយតប មានប្រសិទ្ធភាព ប្រសិទ្ធផល និងជំនឿទុកចិត្ត ព្រមទាំងលើកកម្ពស់វប្បធម៌សេវាសាធារណៈ ឆន្ទៈម្ចាស់ការ ភក្ដីភាព និងមនសិកាវិជ្ជាជីវៈរបស់មន្ត្រីរាជការ ដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈ ឱ្យទៅជា អ្នកផ្ដល់សេវាសាធារណៈដ៏មានប្រសិទ្ធភាព ក្នុងគោលដៅរួម គឺបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរឡើង។
ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នារវាង សាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ
ថ្ងៃទី១២ ខែមីនា ២០២០