(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣
ឯកឧត្ដម ស៊ុង វិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ និងជានាយកសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ និងអ្នកស្រី ហេង កិរិយា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា នៃធនាគារជាតិ នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបទបង្ហាញស្ដីពី «ទិដ្ឋភាពទាំងមូលនៃប្រព័ន្ធទូទាត់បាគង និង KHQR Code សម្រាប់បច្ចុប្បន្ន និងអនាគត» ដោយលោកស្រី រឿន និមល និងលោក ទា សុខូម៉ូលីយុទ្ធ មន្រ្តីបច្ចេកទេស នៃធនាគារជាតិ នៃកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីសាលា និងកម្មសិក្សាការីវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ២៤៩ អង្គ/នាក់។
បទបង្ហាញស្ដីពី «ទិដ្ឋភាពទាំងមូលនៃប្រព័ន្ធទូទាត់បាគង និង KHQR Code សម្រាប់បច្ចុប្បន្ន និងអនាគត»
ថ្ងៃទី២០ ខែវិច្ឆិកា ២០២៣