loading

ចក្ខុវិស័យ បេសកកម្ម

ចក្ខុវិស័យ


ចក្ខុវិស័យរបស់សាលាភូមិន្ទរដ្ឋបាលគឺបណ្តុះបណ្តាលអនាគតអ្នកដឹកនាំទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឲ្យទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត ស្របទៅតាមការវិវត្តឥតឈប់ឈរនៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ និងសង្គម។


បេសកកម្ម      

សាលាភូមិន្ទរដ្ឋបាលមានបេសកកម្មបណ្តុះបណ្ដាលតាមរយៈវគ្គបណ្តុះបណ្ដាលដំបូង វគ្គបណ្តុះបណ្ដាលបន្ត និងវគ្គបណ្តុះបណ្ដាលជំនាញសម្រាប់សិស្ស និស្សិត និងមន្រ្តីរាជការ ដើម្បីបម្រើការងារក្នុងវិស័យសាធារណៈ។
ការប្រឡងប្រជែងចូលរៀនគឺជាមធ្យោបាយតែមួយសម្រាប់ធ្វើការជ្រើសរើសភ្នាក់ងារសាធារណៈដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រនីតិរដ្ឋ និងការលើកកម្ពស់សមធម៌នៃឪកាស។ សាលាភូមិន្ទរដ្ឋបាលក៏បានផ្តល់វគ្គបណ្តុះបណ្ដាលបន្តដល់មន្រ្តីរាជការស៊ីវិលដែលមានរយៈពេលពី៩ដល់១២ខែដែលប្រការនេះបានផ្តល់ដល់មន្រ្តីដែលមានបទពិសោធន៍រួច ធ្វើបច្ចុប្បន្នភាពចំណេះដឹង និងទទួលបាននូវបច្ចេកទេសទាន់សម័យក្នុងការគ្រប់គ្រងសាធារណៈ។