loading

ព័ត៌មានលម្អិត

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅចំនួន ១០០នាក់ ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា

(រាជធានីភ្នំពេញ)៖ នៅថ្ងៃអាទិត្យ ១២រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣
ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសាលាភូមិន្ទរដ្ឋបាល នៃក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងជ្រើសរើសមន្ត្រីរដ្ឋបាលទូទៅចំនួន ១០០នាក់ ដើម្បីបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានា ក្រោមឱវាទទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

ការប្រឡងនេះត្រូវធ្វើឡើងជា២ដំណាក់កាល៖
-ដំណាក់កាលទី១ ធ្វើឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣
-ដំណាក់កាលទី២ ធ្វើឡើងនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ខាងមុខ ដើម្បីជម្រុះយកត្រឹម ១០០នាក់។

បន្ទាប់ពីបញ្ចប់ការប្រឡងជ្រើសរើសនេះហើយ បេក្ខជននឹងទទួលការបណ្តុះបណ្តាលពីសាលាភូមិន្ទរដ្ឋបាល មុននឹងចូលបម្រើការងារនៅតាមអង្គភាព និងគ្រឹះស្ថានសិក្សានានាក្រោមឱវាទទីស្តីការក្រសួងអប់រំ យុវជន និងកីឡា៕