ថ្ងៃទី១៥ ខែមេសា ២០២១
(រាជធានីភ្នំពេញ)៖ ថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១
ក្រសួងមុខងារសាធារណៈ បានរៀបចំពិធីចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ លើកទី២ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ក្នុងក្របខណ្ឌថ្នាក់ជាតិនៃក្រសួងមុខងារសាធារណៈ ហើយការចាក់វ៉ាក់សាំងនេះគឺត្រូវបានធ្វើឡើងនៅក្នុងបរិវេណសាលាភូមិន្ទរដ្ឋបាល៕

