loading

ព័ត៌មានលម្អិត

កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ(វេនព្រឹក) ធ្វើការងារសង្គមក្រោមប្រធានបទ យើងរួមគ្នា!សំអាតសាលារៀន!តាមការណែនាំរបស់សាលាភូមិន្ទរដ្ឋបាល

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់ភ្នំពេញ(វេនព្រឹក) នៃសាលាភូមិន្ទរដ្ឋបាល ដឹកនាំដោយ លោក អ៊ុច មុនី អនុប្រធាននាយកដ្ឋានបណ្តុះបណ្តាលបន្ត និងជាគ្រូសម្របសម្រួល និងលោកស្រី ច្រឹង វណ្ណារ៉ា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងជាគ្រូជំនួយ បានចុះអនុវត្តកម្មវិធីសង្គមក្រោមប្រធានបទ យើងរួមគ្នា! សំអាតសាលារៀន! តាមការណែនាំរបស់ សាលាភូមិន្ទរដ្ឋបាល ។
លោក វ៉ែង មុន្នីរ័ត្ន តំណាងឲ្យកម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ បន្ទប់ភ្នំពេញ(វេនព្រឹក) បានបញ្ជាក់ថា៖
ថ្ងៃនេះ យើងមានសមាជិកចូលរួមចំនួន ២០អង្គ/នាក់ ចែកជាក្រុមការងារ ដូចជា ដាំស្មៅសួន ដាំដើមផាសិន ដាក់បន្ថែមផើងផ្កា និងផ្កាអ័រគីដេរ និងស្រង់សំរាមចេញពីទឹក នៅបរិវេណជុំវិញ និងក្នុងទីធ្លាសាលា និងមានផែនការ រៀបចំឱ្យមានសោភ័ណភាព ស្រស់បំព្រង បន្ថែមបន្តបន្ទាប់ទៀត សកម្មភាពការងារនេះ ប្រព្រឺត្តទៅប្រកបដោយក្តីរីករាយ និងសាមគ្គីភាព ហើយយើងខ្ញុំសង្ឃឹមថា កម្មសិក្សាការីថ្នាក់ផ្សេងៗទៀត នឹងអនុវត្តដូច យើងខ្ញុំដែរ ដើម្បីអនាម័យសុខភាពល្អទាំងអស់គ្នា ។