loading

ព័ត៌មានលម្អិត

កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់លង្វែក ចូលរួមវិភាគទានដល់សាលាភូមិន្ទរដ្ឋបាល សម្រាប់ការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ទល់នឹងជម្ងឺកូរ៉ូណា ឬកូវីដ ១៩ (COVID-19)

(រាជធានីភ្នំពេញ)៖ ថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០
សាលាភូមិន្ទរដ្ឋបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់លង្វែក វេនរសៀល ដែលបានចូលរួមវិភាគទានជាថវិកាចំនួន ២៥០០$ (ពីរពាន់ប្រាំរយដុល្លារអាមេរិច) ដល់សាលាភូមិន្ទរដ្ឋបាល សម្រាប់ការរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការចាត់វិធានការ ទប់ទល់នឹងជម្ងឺកូរ៉ូណា ឬកូវីដ ១៩ (COVID-19) ។ សាលាភូមិន្ទរដ្ឋបាល សូមជូនពរដល់ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់ ឆ្នាំ២០២០ បន្ទប់លង្វែក វេនរសៀល និងក្រុមគ្រួសារទាំងអស់ ទទួលបាន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទះ តែសេចក្ដីសុខចម្រើន ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។