កម្មវិធីបណ្តុះបណ្តាល
ការបណ្តុះបណ្ដាលដំបូង
-កម្មវិធីបណ្តុះបណ្តាលសិស្សមន្រ្តីជាន់ខ្ពស់
-កម្មវិធីបណ្តុះបណ្តាលសិស្សមន្រ្តីក្រមការ
-កាលវិភាគ
-ឯកសារបណ្តុះបណ្តាល
ការបណ្តុះបណ្ដាលបន្ត
-កម្មវិធីបណ្តុះបណ្ដាលកម្មសិក្សាការីមន្រ្តីជាន់ខ្ពស់
-កម្មវិធីបណ្តុះបណ្ដាលកម្មសិក្សាការីមន្រ្តីមធ្យម
-កាលវិភាគ
-ឯកសារបណ្តុះបណ្តាល
ការបណ្តុះបណ្ដាលផ្សេងៗ
-វគ្គថ្នាក់ដឹកនាំជាស្ត្រីឋានៈរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ
-វគ្គមន្រ្តីជាន់ខ្ពស់ និងមធ្យម ក្រសួងបរិស្ថាន
-ផែនការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់ មន្រ្តីថ្នាក់ដឹកនាំ
-ផែនការបណ្តុះបណ្តាលរយៈពេលខ្លីសម្រាប់មន្ត្រីថ្មី
ផែនការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ
-ឯកសារបណ្តុះបណ្តាល



ផែនការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវ

     ការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវស្ថិតនៅក្រោមឱវាទសាលាភូមិន្ទរដ្ឋបាលនៃក្រសួងមុខងារសាធារណៈក្នុងគោលបំណងប្រមូលផ្តុំធនធានមនុស្សដែលមានចំណេះដឹង និងបទពិសោធន៍ជួយដល់សាលាក្នុងគ្រប់មធ្យោបាយដោយស្ម័គ្រចិត្ត ដើម្បីឲ្យសាលាបំពេញបេសកកម្មផ្សេងៗរបស់ខ្លួន ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សមត្ថភាពមន្រ្តីរាជការនៃក្រសួង-ស្ថាប័ន ព្រមទាំងសហគ្រាសសាធារណៈ គ្រឹៈស្ថានរដ្ឋបាលសាធារណៈ និងគ្រឹៈស្ថានទាំងឡាយដែលរដ្ឋគ្រប់គ្រង។
     ជាមួយនឹងការបង្កើតមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវនេះ សាលាក៏បានយកចិត្តទុកដាក់ផងដែរក្នុងការផ្តល់ឋានៈដល់សាស្ត្រាចា្យ ជាសាស្ត្រាចារ្យជំនួយ សាស្ត្រាចារ្យរង និងសាស្ត្រាចារ្យមហាបរិញ្ញា ផ្អែកទៅតាមលក្ខណៈវិនិច្ឆ័យទៅលើសញ្ញាបត្រ រយៈពេល និងបទពិសោធន៍បង្រៀននៅសាលាភូមិន្ទរដ្ឋបាល។ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យដែលបានជួយសាលា សាលាភូមិន្ទរដ្ឋបាលក៏នឹងចេញសេចក្តីសម្រេចទទួលស្គាល់សាស្ត្រាចារ្យ ជាសាស្ត្រាចារ្យប្រចាំសាលាភូមិន្ទរដ្ឋបាល ចេញដោយរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។