ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១៧ មិត្តភាព សាមគ្គីភាព ភាតរភាព និងលើកកម្ពស់ ការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ១កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ កម្មវិធី បិទការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់មិត្តភាពសាលាភូមិន្ទរដ្ឋបាលឆ្នាំ២០១៧ មិត្តភាព សាមគ្គីភាព ភាតរភាព និងលើកកម្ពស់ ការអភិវឌ្ឍន៍វិស័យអប់រំកាយ និងកីឡា របស់កម្មសិក្សាការីវគ្គវិក្រឹត្យការមន្ត្រីជាន់ខ្ពស់-មន្ត្រីមធ្យមឆ្នាំ២០១៧ និងសិស្សមន្ត្រីក្រមការជំនាន់ទី៧ នៃសាលាភូមិន្ទរដ្ឋបាល នៅទីលានបាល់ទាត់ (World Cup Soccer) ផ្លូវសម្ដេច ជា ស៊ីម សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ (នៅជិតសួនសុបិន្តចំការព្រីង វត្តសំរោងអណ្ដែត)