ទុនវិនិយោគ វិស័យសំណង់ នៅកម្ពុជា ឆ្នាំ២០១៦ មានជាង ៨ពាន់លានដុល្លារ កើនឡើង១៥៥,៦៨% (ថ្ងៃទី ១១ មករា ២០១៦, ម៉ោង 08:30:AM)
ភ្នំពេញ៖ ក្នុងឆ្នាំ២០១៦កន្លងទៅនេះ ទុនវិនិយោគ ក្នុងវិស័យសំណង់នៅកម្ពុជា របស់អ្នកវិនិយោគទាំងក្នុង និងក្រៅប្រទេស មានទំហំទឹកប្រាក់ប្រមាណ ៨ ៥៣៤ ០៥៨ ៣៨៩ដុល្លារអាមេរិក ចំនួននេះបើធៀប នឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥ បានកើនឡើង ១៥៥,៦៨ភាគរយ ។ ក្នុងរបាយការណ៍ប្រចាំឆ្នាំ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គម្រោងសាងសង់ទូទាំងប្រទេស មានចំនួនសរុប ២៦៣៦ គម្រោង មានផ្ទៃក្រឡា សំណង់សរុបចំនួន ១៤.៦២០.២២៥ម២ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៨ ៥៣៤ ០៥៨ ៣៨៩ដុល្លារ បើធៀបនឹងរយៈពេល ដូចគ្នាក្នុងឆ្នាំ២០១៥ មាន ២.៣០៥គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៧ ៦៨៦ ១១២ម២ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៣ ៣៣៨ ១០៧ ២១៨ដុល្លារ កើនឡើង ១៥៥,៦៨ភាគរយ ។ ក្នុងរបាយការណ៍ដដែល បានបន្ថែមថា បានចេញលិខិតអនុញ្ញាត សាងសង់ដោយ ស្ថិតក្នុងសមត្ថកិច្ច របស់ក្រសួងមានសរុប ៣៥៤គម្រោង មានផ្ទៃក្រឡា សំណង់សរុប ១៣ ០៧៥ ៥១៤ម២ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៨ ០០៣ ៥៣០ ១៩០ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា មាន១៨៤គម្រោង មានផ្ទៃក្រឡាសំណង់សរុប ៦ ៦៧៨ ៧២៨ ម២ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៣ ០០៩ ២១៧ ១០៦ដុល្លារ ទុនវិនិយោគ កើនឡើង១៦៥,៩៦ភាគរយ ។ ស្ថិតក្នុងសមត្ថកិច្ច រាជធានី-ខេត្ត សរុប ២ ២៨២គម្រោង មានផ្ទៃក្រឡាសំណង់សរុប ១ ៥៤៤ ៧១១ម២ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៥៣០ ៥២៨ ១៩៩ដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា មាន២ ១២១គម្រោង ស្មើផ្ទៃក្រឡាសំណង់សរុប ១ ០០៧ ៣៨៤ម២ មានតម្លៃប៉ាន់ស្មាន ទុនវិនិយោគប្រមាណ ៣២៨ ៨៩០ ១១២ដុល្លារ កើនឡើងចំនួន ៦១,៣០ភាគរយ ។ បានត្រួតពិនិត្យ ប្លង់គ្រឿងផ្គុំសំណង់ ដែលជាសមត្ថកិច្ច របស់ក្រសួងសរុបប្រចាំឆ្នាំ ២០១៦ មានចំនួន ៩៨គម្រោង បើធៀបនឹងរយៈពេល ដូចគ្នាមាន ៣២គម្រោង មានការកើនឡើង ៦៦ គម្រោង ។ ជារួមសំណង់ នៅទូទាំងប្រទេស គិតចាប់តាំងពីឆ្នាំ២០០០ ដល់ខែធ្នូ ឆ្នាំ២០១៦ បានចេញលិខិត អនុញ្ញាតសាងសង់ ៣៦ ៨៥២គម្រោង ផ្ទៃក្រឡាសំណង់សរុប ៩៣ ៩៥០ ៥០៤ម២ ដែលតម្លៃប៉ាន់ស្មាន ទុនវិនិយោគសរុប ៣៤ ២៩៧ ១១៦ ១៣១ដុល្លារ៕ ប្រភព៖ www.dap-news.com