ស្ពានអណ្តែតទឹក បណ្តោះអាសន្ន នៅប្រាសាទអង្គរវត្ត នឹងបង្ហាញរូបរាង នាពេលឆាប់ៗនេះ
(ថ្ងៃទី 10-01-2017, ម៉ោង 08:30:AM)
សៀមរាប៖ ស្ពានអណ្តែតទឹកដែលជាសំណង់សង់កាត់កសិន្ធុប្រាសាទអង្គរវត្ត គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ខាងមុខក្រោមអធិបតីភាព លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរា។ អាជ្ញាធរជាតិអប្សរាបានបង្ហាញថា ស្ពានអណ្តែតទឹកមុខប្រាសាទអង្គវត្តបានបើកការដ្ឋានសាងសង់តាំងពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយរួចរាល់នឹងគ្រោងដាក់សម្ពោធជាផ្លូវការនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧។ ចំពោះស្ពានហាលខាងលិចមុខប្រាសាទអង្គរវត្ត នឹងផ្អាកលែងឲ្យភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ទាំងស្រុង ព្រោះស្ថិតក្រោមការជួសជុលដោយសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន សហការជាមួយអាជ្ញាធរជាតិអប្សរា។ ក្នុងដំណាក់កាលកំពុងសាងសង់នេះ អាជ្ញាធរជាតិអប្សរា បានសម្រេចសាងសង់ស្ពានអណ្តែតទឹកបណ្តោះអាសន្នមានទទឹង១០ម៉ែត្រ និងបណ្តោយ២២០ម៉ែត្រ សម្រាប់ឲ្យភ្ញៀវទេសចរអាចចូលទៅទស្សនាប្រាសាទអង្គរ។ ស្ពាននេះសង់ពីពោងទឹកនាំមកពីប្រទេសកាណាដា មានការធានាគុណភាព និងសុវត្ថិភាពត្រឹមត្រូវពីក្រុមហ៊ុនរយៈពេល៥ឆ្នាំ៕ ប្រភព៖http://ann.com.kh
|