បាឋកថារបស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ស្ដីពី​ «ស្ថានការណ៌ពិភពលោកបច្ចុប្បន្ន និងការរៀបចំនយោបាយ​ការបរទេសរបស់ព្រះរាជាណាចក្រកម្ពុជា» ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧
នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ៨:៣០នាទី នៅក្នុងសហសាលនៃសាលាភូមិន្ទរដ្ឋបាល បានរៀបចំបាឋកថាមួយស្ដីពី “ការយល់ដឹងពីស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការរៀបចំនយោបាយការបរទេសរបស់កម្ពុជា” ឧទ្ទេសនាមដោយ ឯកឧត្ដមទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសាលាភូមិន្ទរដ្ឋបាល និងកម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ។ ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម សួន រ៉ានី នាយករងសាលាភូមិន្ទរដ្ឋបាល បានធ្វើការរៀបរាប់សង្ខេបអំពីសកម្មភាពរបស់សាលាភូមិន្ទរដ្ឋបាល បន្ទាប់មកឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍សំណេះសំណាលក្នុងអង្គពិធីទាំងមូល និងធ្វើបទបង្ហាញអំពី “ស្ថានការណ៍ពិភពលោកបច្ចុប្បន្ន និងការរៀបចំនយោបាយការបរទេសរបស់កម្ពុជា” ក្នុងអង្គពិធីក៏មានកម្មសិក្សាការីមួយចំនួនបានលើកជាសំណួរដែលពាក់ព័ន្ធក្នុងអង្គពិធីទៅដល់ឯកឧត្ដម ទេសរដ្ឋមន្ត្រី ។ អង្គពិធីបានប្រព្រឹត្តទៅយ៉ាងរលូន និងមានភាពស្និតស្នាល ហើយជាកិច្ចបញ្ចប់នៃបាឋកថានេះ ឯកឧត្ដម សួន រ៉ានី នាយករងសាលាភូមិន្ទរដ្ឋបាល បានប្រគល់ជូនវត្ថុអនុស្សាវរីយ៍ជូនដល់ ឯកឧត្ដមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងថតរូបជុំគ្នាជាកិច្ចបញ្ចប់អង្គពិធី។