ឆ្នាំ២០១៦ ក្រសួងរៀបចំដែនដី ប្រមូលចំណូល ពីការផ្ដល់សេវានានា ជិត៣រយពាន់លាន (ថ្ងៃទី ១៧ មករា ២០១៧ , ម៉ោង 08:30:AM)
ភ្នំពេញ៖ កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រមូលចំណូល ពីការផ្ដល់សេវានានា ជូនរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស បានចំនួន ២៨៦ ៩៨៩​ ៩០៩ ៦២០រៀល ចូលថវិកាជាតិ ហើយចំនួននេះ គឺគិតទាំងចំណូល ពីការផ្ទេរអចលនទ្រព្យផងដែរ ។ យោងតាមរបាយការណ៍ សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តន៍ បន្តសម្រាប់ឆ្នាំ២០១៧ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧នេះ បានបង្ហាញថា ចំណូចបានមកពី សេវាសុរិយោដី ៣២ ២១៣ ៦០៩ ០៩៣រៀល ក្នុងនោះ ការចុះបញ្ជី​ដី មានលក្ខណៈជាប្រព័ន្ធចំនួន ៧ ៨២៣ ៨៦៨ ២១០រៀល, ការចុះបញ្ជីដីមានលក្ខណៈ​ ដាច់ដោយដុំចំនួន ២៤ ៣៨៩ ៧៤០ ៨៨៣រៀល, ចំណូលពីសេវាសំណង់ មានចំនួន ១១ ៦៨៧ ៤១២ ៦០០រៀល, ចំណូលពីការជួលទីតាំងរោងចក្រ សហគ្រាសមានចំនួន ២៧២ ២៣៤ ០៦០រៀល និងចំណូលពីពន្ធ លើការផ្ទេរអចលនទ្រព្យ ដែលប្រមូលដោយ អង្គភាពពន្ធដារ បានចំនួន ២៤២ ៨១៦ ៦៥៣ ៨៦៧រៀល៕ ប្រភព៖www.dap-news.com