សន្និសីទ EROPA (Eastern Regional Organization for Public Administration) ២០១៧ ចាប់ពីថ្ងៃទី១១-១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧
ទីក្រុងសេអ៊ូល៖ ឆ្លើយតបតាមការអញ្ជើញរបស់ប្រធានវិទ្យាស្ថានអភិវឌ្ឍន៍ធនធានមនុស្សនៃសាធារណៈរដ្ឋកូរ៉េ (NHI) និងអគ្គលេខាធិការនៃអង្គការតំបន់ខាងកើតសម្រាប់រដ្ឋបាលសាធារណៈ (EROPA) ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញចូលរួមជាគណៈប្រតិភូអមដំណើរ ឯកឧត្តមកិត្តិបណ្ឌិត រដ្ឋមន្ត្រី ក្រសួងមុខងារសាធារណៈ ទៅចូលរួមសន្និសីទ EROPA (Eastern Regional Organization for Public Administration) ២០១៧ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ សន្និសីទ EROPA ឆ្នាំ២០១៧នេះ ប្រារព្ធធ្វើឡើងក្រោមប្រធានបទ “ តួនាទីរបស់អភិបាលកិច្ចសាធារណៈ ក្នុងការសម្រេចនូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) “ The Role of Public Governance in Achieving the Sustainable Development: Transforming, Empowering and Network-Building” គឺការផ្លាស់ប្តូរ ការផ្តល់សិទ្ធិអំណាចដល់រដ្ឋបាលសាធារណៈ និងការកសាងទំនាក់ទំនងក្នុងបណ្តាញដល់រដ្ឋបាលសាធារណៈ ”។