សារលិខិតអបអរសាទរ ការចុះបញ្ជី " តំបន់ប្រាសាទសំបូរព្រៃគុក " ជាសម្បត្តិបេតិកភណ្ឌពិភពលោក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧
យើងខ្ញុំទាំងអស់គ្នាជាប្រធានក្រុមប្រឹក្សាសាលា សមាជិកក្រុមប្រឹក្សាសាលា ថ្នាក់ដឹកនាំ និងមន្រ្តី ព្រមទាំងកម្មសិក្សាការី និងសិស្សមន្រ្តីទាំងអស់នៃសាលាភូមិន្ទរដ្ឋបាល មានក្តីរំភើបរីករាយឥតឧបមា និងសូមចូលរួមអបអរសាទរយ៉ាងខ្លៀវក្លា ចំពោះព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងសម្រាប់ប្រទេសកម្ពុជា និងពិភពលោកទាំងមូល ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បានសម្រេចចុះបញ្ជី " តំបន់ប្រាសាទសំបូរព្រៃគុក " ទៅក្នុងបេតិកភណ្ឌពិភពលោក តាមរយៈកិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការ នៅទីក្រុងក្រាងកូវ នៃប្រទេសប៉ូឡូញ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧។...