ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល បានអញ្ជើញបើកកិច្ចប្រជុំក្រុមប្រឹក្សាសាលា លើរបៀបវារៈដូចខាងក្រោម៖ ១- ការប្រឡងជ្រើសរើស សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១១ ២- ការតែងតាំង នាយករងសាលា យោងតាមស្មារតី នៃព្រះរាជក្រឹត្យថ្មី ៣- ការតែងតាំងក្រុមប្រឹក្សាវិទ្យាសាស្ត្រ ៤-អនុក្រឹត្យស្ដីពី ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍ អភិបាលកិច្ច ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ នៃសាលាភូមិន្ទរដ្ឋបាល ៥- ការវាយតម្លៃសិស្សមន្ត្រី និងកម្មសិក្សាការី ដែលត្រូវឡើងទទួលសញ្ញាបត្រ។