បទបង្ហាញ ស្ដីពី របាយការណ៍ និងសកម្មភាពសង្គមតាមថ្នាក់នីមួយៗរបស់កម្មសិក្សាការី វគ្គបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០១៨ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ១០រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងសហសាល នៃសាលាភូមិន្ទរដ្ឋបាល បទបង្ហាញ ស្ដីពី របាយការណ៍ និងសកម្មភាពសង្គមតាមថ្នាក់នីមួយៗរបស់កម្មសិក្សាការី វគ្គបណ្ដុះបណ្ដាលបន្ត ឆ្នាំ២០១៨ ត្រូវបានធ្វើឡើង ហើយវាក៏ជាពេលវេលាដ៏មានតម្លៃមួយ ដែលកម្មសិក្សាការីទទឹងរងចាំផងដែរ។ គោលបំណងនៃកម្មវិធីនេះគឺដើម្បី៖ ១- បណ្ដុះនូវគំនិតច្នៃប្រឌិត ការផ្ដួចផ្ដើមថ្មី និងការបណ្ដុះគំនិតការអនុវត្តន៍ការងារសង្គម ២- ជម្រុញស្មារតីជាក្រុម ការផ្លាស់ប្ដូរទស្សនៈ និងយោបល់ ចំណេះដឹង និងបទពិសោធន៍ ៣- បង្កើនសមត្ថភាពគ្រប់គ្រង សមត្ថភាពដឹកនាំ និងជំនាញក្នុងការទំនាក់ទំនង ៤- ការផ្សារភ្ជាប់រវាងការសិក្សា ការងារក្នុងរដ្ឋបាលសាធារណៈ និងសកម្មភាពសង្គម ៥- បង្កើនសមត្ថភាពដោះស្រាយបញ្ហាប្រឈមលើស្ថានភាព និងបរិស្ថានជុំវិញជាក់ស្ដែង ! សម្រាប់ពេលព្រឹកមានការធ្វើបទបង្ហាញរបស់កម្មសិក្សាការី ឆ្នាំ២០១៨ ចំនួន ៥បន្ទប់ និងពេលរសៀលមានការធ្វើបទបង្ហាញ របស់កម្មសិក្សាការី ឆ្នាំ២០១៨ ចំនួន ៥បន្ទប់ផងដែរ ព្រមទាំង មានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃលើបទបង្ហាញនេះ។ -គណៈកម្មការសម្រាប់វេនព្រឹក៖ ១. ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ២. ឯកឧត្ដម ហ៊ែល ចំរើន អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាសមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ៣. លោកជំទាវ នាង លីណា អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ៤. លោក អ៊ុង សារ៉ាវ៉ាន់ នាយករងសាលាភូមិន្ទរដ្ឋបាល ៥. លោក ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល ៦. លោកស្រី លឹម ច័ន្ទនី នាយិការងសាលាភូមិន្ទរដ្ឋបាល ៧. លោក ទេព កុសល ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលដំបូង នៃសាលាភូមិន្ទរដ្ឋបាល ! -គណៈកម្មការសម្រាប់វេនរសៀលមាន៖ ១. ឯកឧត្ដមបណ្ឌិត អ៊ីវ ថុង សមាជិកក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល ២. ឯកឧត្ដមបណ្ឌិត សយ រាសី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ៣. ឯកឧត្ដម ស៊ុង វ៉ិនទិ នាយករងសាលាភូមិន្ទរដ្ឋបាល ៤. លោក សុខ សេងយ៉ន នាយករងសាលាភូមិន្ទរដ្ឋបាល ៥. លោក សួន ជាថា ប្រធាននាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃសាលាភូមិន្ទ ៦. លោក ស្រ៊ាង ផានិត ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាលបន្ តនៃសាលាភូមិន្ទរដ្ឋបាល ៧. លោក ធន ប៊ុនធឿន ប្រធាននាយកដ្ឋានស្រាវជ្រាវ និងទំនាក់ទំនងអន្តរជាតិនៃសាលាភូមិន្ទរដ្ឋបាល !