សាលាភូមិន្ទរដ្ឋបាល សហការជាមួយនឹង វិទ្យាស្ថានជាតិអភិវឌ្ឍធនធានមនុស្ស (National Development Human Resources Institute (NHI) ) រៀបចំសិក្ខាសាលាមួយ ក្រោមគម្រោង ស្ដីពី «ការអភិវឌ្ឍសមត្ថភាព និងការវិភាគនូវតម្រូវការ» ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ ថ្ងៃចន្ទ ១៣កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩ សាលាភូមិន្ទរដ្ឋបាល សហការជាមួយនឹង វិទ្យាស្ថានជាតិអភិវឌ្ឍធនធានមនុស្ស (National Development Human Resources Institute (NHI) ) មកពីប្រទេសកូរ៉េ បានរៀបចំសិក្ខាសាលាមួយ ក្រោមគម្រោង ស្ដីពី «ការអភិវឌ្ឍសមត្ថភាព និងការវិភាគនូវតម្រូវការ» ដែលបាឋកថានេះ រៀបចំសម្រាប់រយៈពេល ៣ថ្ងៃ ដោយចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក-លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃសាលាភូមិន្ទរដ្ឋបាល លោក-លោកស្រី ជាប្រធាន និងអនុប្រធាននាយកដ្ឋាន មកពីក្រសួងមុខងារសាធារណៈ ព្រមទាំងឯកឧត្តម លោកជំទាវ លោក-លោកស្រី ជាសាស្ត្រាចារ្យសាលាភូមិន្ទរដ្ឋបាល។ គោលបំណងនៃការរៀបចំអង្គសិក្ខាសាលានេះជាសំខាន់គឺ ជាមូលដ្ឋានប្រមូលធាតុចូល នៃវិទ្យាស្ថាន NHI ក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលមន្រ្តីរាជការ របស់សាលាភូមិន្ទរដ្ឋបាលនៅប្រទេសកូរ៉េ ចាប់ពីឆ្នាំ២០១៩ ដល់២០២១។