ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបជាមួយ លោក Eric- Normand THIBEAULT, នាយកការិយាល័យ តំណាងអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនីប្រចាំតំបន់ សម្រាប់អាស៊ីប៉ាស៊ីហ្វិក (BRAP) ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ១៥កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានទទួលជួបជាមួយ លោក Eric- Normand THIBEAULT, នាយកការិយាល័យតំណាងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីប្រចាំតំបន់សម្រាប់អាស៊ីប៉ាស៊ីហ្វិក (BRAP) ជំនួបនេះបានពិភាក្សាលើ កិច្ចសហប្រតិបត្តិការរវាងសាលាភូមិន្ទរដ្ឋបាលជាមួយ និងអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF) សម្រាប់ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២២។