ឯកឧត្ដម យក់ ប៊ុនណា នាយកសាលាភូមិន្ទរដ្ឋបាល បានជួបពិភាក្សាជាមួយ Dr. Seung-Ho Kwon នាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវកូរ៉េ នៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ នៅបន្ទប់ទទួលភ្ញៀវ នៃសាលាភូមិន្ទរដ្ឋបាល ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល បានជួបពិភាក្សាជាមួយ Dr. Seung-Ho Kwon នាយកប្រតិបត្តិវិទ្យាស្ថានស្រាវជ្រាវកូរ៉េ នៃសាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលី ដែលនឹងសហការជាមួយ សាលាភូមិន្ទរដ្ឋបាល រៀបចំសិក្ខាសាលាអន្តរជាតិមួយ ស្ដីពី «សមត្ថភាពរបស់រដ្ឋ សម្រាប់ការអភិវឌ្ឍជាតិ នៅក្នុងការផ្លាស់ប្ដូរសេដ្ឋកិច្ច នៅអាស៊ីអាគ្នេយ៍ និងតួនាទីរបស់ប្រទេសកូរ៉េ» សិក្ខាសាលានេះនឹងប្រពឹ្រត្តទៅនៅចុងឆ្នាំ២០១៩ នេះ។