សាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ២០១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលជាស្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩
(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ នៅបន្ទប់អង្គរបុរីសាលាភូមិន្ទរដ្ឋបាល បានរៀបចំពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៨ នៃទិវាអន្តរជាតិនារី ៨មីនា ២០១៩ និងបានផ្ដល់ជូននូវសំពត់ហូលចំនួន ១សំពត់ និងក្រណាត់ប៉ាក់ចំនួន ១អាវ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលជាស្ត្រី នៃសាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដម យក់ ប៊ុនណា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល ព្រមទាំងមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលជាស្ត្រីនៃសាលាភូមិន្ទរដ្ឋបាល កម្មវិធីនេះ រៀបចំឡើងដើម្បីរំលឹកពីការតស៊ូរបស់ស្រ្តី ក្នុងការទាមទារសិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការទទួលបានសិទ្ធិស្មើគ្នារវាងបុរស និងស្រ្តី ព្រឹត្តិការណ៍ ៨ មីនា រំលេចពីតម្លៃ នៃសន្តិភាព ការលើកកម្ពស់វប្បធម៌អហិង្សា ដែលរដ្ឋាភិបាល បាននឹងកំពុងគាំទ្រជំរុញ អោយមានការចូលរួម ពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទីរបស់ស្រ្តី ក៏ដូចជាសុខមាលភាពសង្គម ដោយទប់ស្កាត់ និងកាត់បន្ថយអំពើហិង្សា និងធ្វើយ៉ាងណាឱ្យក្លាយជាអ្នកដឹកនាំ និងជាម្តាយល្អ ដើម្បីទទួលបានសន្តិភាព និងសុភមង្គលនៅក្នុងសង្គមគ្រួសារ និងសង្គមជាតិ ។