គណៈប្រតិភូរបស់សាលាភូមិន្ទរដ្ឋបាល ចុះផ្សព្វផ្សាយ ស្ដីពី «ការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល» ក្រោមអធិបតីភាពលោក សុខ សេងយ៉ន និងលោក អ៊ុង សារ៉ាវ៉ាន់ នាយករងសាលាភូមិន្ទរដ្ឋបាល ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩
(ខេត្តបាត់ដំបង)៖ នៅព្រឹកថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគបាត់ដំបង បានផ្ដល់កិត្តិយសដល់គណៈប្រតិភូរបស់សាលាភូមិន្ទរដ្ឋបាល ចុះផ្សព្វផ្សាយ ស្ដីពី «ការបណ្ដុះបណ្ដាលរបស់សាលាភូមិន្ទរដ្ឋបាល» ក្រោមអធិបតីភាពលោក សុខ សេងយ៉ន និងលោក អ៊ុង សារ៉ាវ៉ាន់ នាយករងសាលាភូមិន្ទរដ្ឋបាល គោលបំណង នៃការចុះផ្សព្វផ្សាយនេះគឺ ដើម្បីផ្ដល់ជូនដល់ មន្រ្តីរាជការ សិស្ស និស្សិត ស្វែងយល់ពីសាលាភូមិន្ទរដ្ឋបាល និងការរៀបចំខ្លួនអោយបានរួចរាល់ ព្រមទាំងលក្ខខណ្ឌផ្សេងៗ ដើម្បីត្រៀមប្រឡងចូលសិក្សានៅសាលាភូមិន្ទរដ្ឋបាល និងជាពិសេស គឺបានបញ្ជាក់អំពីតួនាទីមួយចំនួន របស់សាលាភូមិន្ទរដ្ឋបាល។ ក្នុងការចុះផ្សព្វផ្សាយនេះ ក៏មានការសំណូមពរ នូវមុខវិជ្ជាមួយចំនួនបន្ថែមដូចជា ការទំនាក់ទំនងនិងបដិសណ្ឋារកិច្ច នវានុវត្តន៍ និងការគ្រប់គ្រងអង្គភាពផងដែរ!